ប្រេស៊ីល៖ លោក Duilo Monteiro Alves ដែលជាប្រធានក្លិប Corinthians នៅឯប្រទេសប្រេស៊ីល បាននិយាយចំៗថាក្លិបលោកពិតជាចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo មករួមក្រុមខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអនាគតរបស់ Ronaldo ជាមួយ Manchester United ហាក់មានភាពស្រពេចស្រពិលបន្ទាប់ពីក្លិបនេះគ្មានកៅអីលេង Champions League ដោយគេបានឲ្យភ្នាក់ងារបើកការចរចាជាមួយក្លិបគីឡូធ្ងន់នៅអឺរ៉ុបដូចជា Chelsea និង Bayern Munich តែត្រូវក្លិបបដិសេធ។
យ៉ាងណាមិញ បន្ទាប់ពីលេចឮថា Ronaldo កំពុងស្វែងរកក្លិបថ្មី លោក Alves បានថ្លែងថា៖
ពិតណាស់ ខ្ញុំសុបិនធំណាស់គឺចង់បាន Cristiano Ronaldo ។ នេះគឺ Corinthians! Willian និង Renato Augusto ក៏លេងនៅទីនេះមែនទេ? ក្នុងពិភពបាល់ទាត់ អ្វីក៏អាចកើតឡើងបានដែរហើយខ្ញុំមានកាតព្វកិច្ចផ្ដល់អ្វីល្អបំផុតទៅ Corinthians ។ តើវាអាចទៅរួចទេ? ខ្ញុំមិនដឹងទេ។ ពួកយើងមិនបានព្យាយាមផង មិនបានស៉ើបសួរដែរ គឺវាមើលទៅមិនអាចទៅរួចប៉ុន្តែពួកយើងកំពុងតាមសម្លឹងមើលគេ។ សាកស្រមៃទៅមើលថាសុខៗគេចង់មកលេងនៅប្រេស៊ីល។
ប្រភព៖ sportskeeda