លោក Ten Hag ថា ម្នាក់នេះជាខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម Man UTD

https://s9.kh1.co/6a/6a9c9735b17b6214eaf42a413078c227e5d4c254.jpg
កីទ្បា
 06-Aug-2022 8am · 4 days ago

លោក Ten Hag ថា ម្នាក់នេះជាខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Erik ten Hag បានចាត់ទុកកីឡាករ Cristiano Ronaldo ជា ខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Erik ten Hag និង Cristiano Ronaldo
  លោក Erik ten Hag និង Cristiano Ronaldo

ជាការពិតណាស់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ Man Utd នឹងមានភារកិច្ចសំខាន់ក្នុងការបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Brighton ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ខណៈ Ronaldo មិនត្រូវបានគេរំពឹងថានឹងលេងជាជម្រើសដំបូងឡើយ បន្ទាប់ពីរូបគេទើបតែបានវិលត្រឡប់មកហ្វឹកហាត់ជុំគ្នាជាមួយក្រុមឡើងវិញ។

យ៉ាងណាក្តី លោក Ten Hag បាននិយាយថា៖

ខ្ញុំពិតជារីករាយណាស់ចំពោះ Ronaldo។ ពួកយើងមានខ្សែប្រយុទ្ធលំដាប់កំពូលនៅក្នុងក្រុម។ គាត់នៅទីនេះជាមួយពួកយើង៕

   លោក Erik ten Hag
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពFabrizio Romano

Ker Rithy Reach
T.R

អត្ថបទទាក់ទង