ក្ដៅៗ! Chelsea ប្រកាសបង្ហាញមុខ តារាចំណូលថ្មីតម្លៃ៦០លាន រូបនេះជាផ្លូវការហើយ

https://s9.kh1.co/59/591b843a8b42641d145b7e682e00545b4c65fdbe.jpg
កីទ្បា
 05-Aug-2022 8pm · 5 days ago

Chelsea ប្រកាសបង្ហាញមុខ តារាចំណូលថ្មីតម្លៃ៦០លាន រូបនេះជាផ្លូវការហើយ

អង់គ្លេស៖ នាមុននេះបន្តិច ក្លិបតោខៀវ Chelsea បានប្រកាសជាផ្លូវការហើយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីការនាំចូលខ្សែការពារ Marc Cucurella ពីក្លិប Brighton ក្នុងតម្លៃ៦០លានផោន (ឬប្រមាណ ៧២លានដុល្លារ) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=496,h=514,q=100/b2/b274179b23034660fc4fc7f6cb04466a5364c8df.png

មុនចុះហត្ថលេខា៦ឆ្នាំ លេងឲ្យ Chelsea ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ ធ្លាប់ចំណាយពេលពេញ១រដូវកាលលេងឲ្យ Brighton ដោយបង្ហាញខ្លួនបាន៣៨ប្រកួត​ ស៊ុតបញ្ចូលទីបានដ១គ្រាប់។

https://s9.kh1.co/__image/w=492,h=465,q=100/8d/8dbf2864948ec3ddac485dc36ed49fc6a1c0aab4.png

ជាមួយគ្នានេះ ពេលបានផ្លាស់មកកាន់ទឹកដី Stamford Bridge ខ្សែការពារវ័យ២៤ឆ្នាំ បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន យ៉ាងដូច្នេះថា៖

ខ្ញុំពិតជាសប្បាយចិត្តណាស់។ វា​ជា​ឱកាស​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូល​រួម​ជាមួយ​ក្លឹប​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ពិភពលោក។ ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីបានរីករាយ​នៅ​ទី​នេះ និង​ជួយ​ក្រុម។

កីឡាករMarc Cucurella
https://s9.kh1.co/__image/w=650,h=813,q=100/e8/e87f9258b4d6eafa91b8615369183ad6af1cddde.png
Thy Pagnarith
P.R

អត្ថបទទាក់ទង