បែកសង្សាររាប់ឆ្នាំ ម៉េងលិ អត់ខ្វល់ នៅញញឹមឡើងស្រស់បស់

https://s9.kh1.co/c4/c4801195e47fec440a1da6cf1d91ec72a4ed6e5d.jpg
តារា & កម្សាន្ដ
 05-Aug-2022 2pm · 5 days ago

បែកបាក់ស្នេហាមែន តែ ម៉េងលិ ក៏មិនបណ្ដោយខ្លួនឲ្យសោកសៅ ខូចចិត្តរុំារៃ៉ ឲ្យបាក់សម្រស់ខ្លួនដែរ។

កម្សាន្ត៖ ពិតណាស់ ថ្មីៗកន្លងទៅ តារាស្រីសាច់សខ្ចី អៀ ម៉េងលិ បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយមិត្តប្រុស ដែលខំសាងមកជាង៥ឆ្នាំ ឲ្យមហាជនដឹងលឺគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អាចនិយាយថាជានារីដ៏រឹងមាំ បើទោះបីជាបែកបាក់ស្នេហាយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ នៅតែអាចបន្តការងាររបស់ខ្លួនបានយ៉ាងរលូន មិនបណ្ដោយឲ្យខ្លួនសោកសៅ ខូចចិត្តយូរពេកនោះទេ។ 

ជាក់ស្ដែង បើក្រលេកមើលសម្រស់ ម៉េងលិ បច្ចុប្បន្ននេះវិញ មើលទៅនាងហាក់កាន់តែស្រស់ស្រាយជាងមុន ព្រោះជារឿយៗ ដូចអ្នកគាំទ្ររូបនាងបានដឹងស្រាប់ហើយថា ម៉េងលិ និយមបង្ហាញភាពស៊ិចស៊ី ជាមួយនឹងសាច់ដ៏ភ្លឺម៉ដ្ឋរលោងរបស់នាង ដោយឡែក ថ្មីៗនេះ នាងកាន់តែស្រស់ស្អាតជាងមុនទៀត ដោយនាងកាន់តែ មានរាងស្លីមជាងមុន សាច់ក៏កាន់តែរលើបរលោងជាងមុនទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
ម៉េងលិ
អៀ ម៉េងលិ( ហៅអូនមី)
Heng Sivchean
S.C

អត្ថបទទាក់ទង