កម្សាន្ត ÷ មនុស្សជាច្រើនប្រាកដជាបានដឹងរួចមកហើយ អំពីឧប្បត្តិហេតុដែលកើតឡើងនៅថ្ងៃទី ២៨ ខែកក្កដា ដែលអេក្រង់ម៉ូនីទ័រ LED ទម្ងន់ ៦០០គីឡូក្រាម បានធ្លាក់មកស.ង្កត់អ្នករាំ ក្នុងការប្រគុំតន្ត្រីរបស់ក្រុម Mirror នៅហុងកុង ហើយអ្នករងរបួសគឺនៅតែ ស្ថិតក្នុងស្ថានភាពធ្ង.ន់.ធ្ងរ ក្រោយការវះ.កាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្នកជំនាញក្នុងតំបន់ក៏បានវិភាគថា គ្រោះថ្នាក់មួយនេះអាចនាំមកនូវជំងឺស្ត្រេស កើតឡើងពីការប៉ះទង្គិចផ្លូវចិត្ត ដល់មនុស្សប្រហែល ២៧០,០០០ នាក់ រួមទាំងទស្សនិកជននៅសាលប្រគុំតន្ត្រីផងដែរ។
ខណ:ដែលសមាគមប្រឹក្សាចិត្តសាស្ត្រហុងកុង បានជួបមនុស្សប្រហែល ១០០ នាក់ ដែលបង្ហាញរោគសញ្ញា PTSD ដូចជាសុបិន្តអាក្រក់ គេងមិនលក់ បាត់បង់ចំណង់អាហារ ឡើងសម្ពាធឈាម និងឈឺទ្រូង បន្ទាប់ពីឃើញគ្រោះថ្នាក់នៅក្នុងការប្រគុំតន្រ្តី។
ស្របគ្នានេះ មន្ទីរពេទ្យ Queen Elizabeth ក្នុងទីក្រុងហុងកុង បានប្រកាសប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នករាំ Mo Lee Kai-yin ដែលរងគ្រោះ កំពុងស្ថិតក្នុងការថែទាំយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការវះ.កាត់ចំនួនពីរ តែនៅតែមានហានិភ័យខ្ពស់ នៃការខ្វិនពេញរាងកាយបន្ទាប់ពី ការដឹងខ្លួនឡើងវិញ៕
ប្រភព: Kbizoom