ក្ដៅៗ! កីឡាករវ័យក្មេងរបស់ Barca រូបនេះ បានផ្លាស់ទៅ LA Galaxy ក្នុងកិច្ចសន្យា៣ឆ្នាំជាផ្លូវការហើយ

https://s9.kh1.co/ce/cea36a5739f63fc3fb8f47364828041d8541b2aa.jpg
កីទ្បា
 05-Aug-2022 10am · 5 days ago

កីឡាករវ័យក្មេងរបស់ Barca រូបនេះ បានផ្លាស់ទៅ LA Galaxy ក្នុងកិច្ចសន្យា៣ឆ្នាំជាផ្លូវការហើយ

បរទេស៖ ក្លិបនៅលីគកំពូលអាមេរិក LA Galaxy បានធ្វើការប្រកាសពីការនាំចូលខ្សែបម្រើវ័យ២២ឆ្នាំ Riqui Puig ពីក្លិបអ្នកមានបុណ្យ Barcelona ជាផ្លូវការហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=651,q=100/89/8907c9127b5d1d148f157b9e54952953dacad031.png

អ្នកចាត់ការក្រុម Barca លោក Xavi មិនបានដាក់បញ្ចូល Puig ក្នុងគម្រោងរបស់លោកនោះទេ ហើយពេលនេះក្លិបបានអនុញ្ញាតឲ្យរូបគេ ចាកចេញដោយ​មិនមានតម្លៃខ្លួន។

Puig ត្រូវបានចាត់ទុកជាកីឡាករដែលមានគុណភាពមួយរូប ដែលបណ្ដុះចេញពីថ្នាលយុវជន Barca ដោយរូបគេត្រូវបានក្លិបផ្ដល់ឱកាសឲ្យបង្ហាញខ្លួន ក្នុងឈុតធំជាលើកដំបូង ក្នុងជំនួបយកឈ្នះ ក្រុម Cultural Leonesa ៤-១ កាលពីវគ្គ៣២ក្រុម ពានរង្វាន់ Copa del Rey ឆ្នាំ២០១៨។

https://s9.kh1.co/__image/w=650,h=369,q=100/20/20e3e7d303cc73bb018260a84b4ae5dd71ae8be4.png

ហើយតាំងពីពេលនោះមក គេបង្ហាញខ្លួនបាន៦០ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង។ យ៉ាងណាមិញ ពេលនេះ គេបានផ្លាស់មកទឹកដីអាមេរិក ហើយ ដោយចុះកុងត្រា៣ឆ្នាំលេងឲ្យក្លិប LA Galaxy ខណៈក្នុងកិច្ចព្រមព្រៀង Barca ក៏បានដាក់បញ្ចូលជម្រើសអាចទិញត្រឡប់មកវិញបាន ក៏ដូចជាទទួលបាន៥០ភាគរយ នៃចំណូល ពេល LA លក់ឲ្យក្លិបណាបន្ត៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង