Haaland បោះសម្តីទៅវិញបែបនេះ ក្រោយគេតែងតែយកគាត់ទៅប្រៀបធៀបជាមួយ Ronaldo និង Zlatan

https://s9.kh1.co/83/8372c7c1cd7a06312713d770b3d35e953cacc2bc.jpg
កីទ្បា
 05-Aug-2022 9am · 5 days ago

Haaland បោះសម្តីទៅវិញបែបនេះ ក្រោយគេតែងតែយកគាត់ទៅប្រៀបធៀបជាមួយ Ronaldo និង Zlatan

បរទេស៖ Erling Haaland ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Manchester City បាននិយាយថា គាត់មិនត្រូវការឱ្យគេយកគាត់ទៅប្រៀបធៀបជាមួយ Cristiano Ronaldo និង Zlatan Ibrahimovic នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo និង Zlatan
Ronaldo និង Zlatan

នៅរដូវក្តៅនេះ Haaland បានផ្លាស់ចេញពី Dortmund មកចូលរួមជាមួយ Man City ក្នុងតម្លៃ ៥១ លានផោន ឬប្រមាណជា (៦២ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំ ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៧។

Erling Haaland
Erling Haaland

ជាការពិតណាស់ Haaland ត្រូវបានគេចាត់ទុកថា ជាកីឡាករជំនាន់ក្រោយដ៏មានសក្តានុពលម្នាក់សម្រាប់បាល់ទាត់បច្ចុប្បន្ន, ហើយទន្ទឹមនឹងទេពកោសល្យដ៏ប៉ិនប្រសព្វរបស់គេកន្លងមក គ្រប់គ្នាតែងតែយករូបគេទៅប្រៀបធៀបជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Zlatan Ibrahimovic។

Erling Haaland
Erling Haaland

ក្រោយជារឿយៗតែងតែឮពាក្យប្រៀបធៀបបែបនេះ, Haaland បានឆ្លើយតបទៅវិញ ប្រាប់កាសែត Manchester Evening News យ៉ាងដូច្នេះថា៖

ខ្ញុំមិនត្រូវការវាទេ (ការប្រៀបធៀបរវាង Ronaldo និង Zlatan)។ ខ្ញុំចូលចិត្តលេងសើចនៅលើ Instagram មិនថានៅទីនេះ ឬទីនោះ ប៉ុន្តែក្រៅពីនោះ ខ្ញុំចូលចិត្តសម្រាក និងបង្កើតការរីករាយសម្រាប់ខ្លួនឯង។ ជាទូទៅការរីករាយរបស់ខ្ញុំ គឺខ្ញុំចូលចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើ។ ខ្ញុំជាកីឡាករម្នាក់ ដែលមានភាពស្រែកឃ្លានក្នុងការរកគ្រាប់បាល់, ផ្តល់ទំនុកចិត្តឱ្យខ្ញុំ ១០០ ភាគរយ ហើយខ្ញុំគឺចង់ឈ្នះគ្រប់ការប្រកួត។...

Erling Haaland

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង