ឃ្យូតម៉្លេះ! Jennie យករ៉ូបហ្វេន កាដូឲ្យ មកពាក់ឡើងសម មិនខ្វល់តម្លៃ

https://s9.kh1.co/fc/fcfd85d0cf25aacefbdc7d7daf81120052811283.jpg
តារា & កម្សាន្ដ
 04-Aug-2022 4pm · 6 days ago

Jennie សមាជិក​ក្រុម BLACKPINK ធ្វើ​ឱ្យ​អ្នក​គាំទ្រ​រំភើបចិត្ត​ ខណៈ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង​ពាក់​អំណោយ​ពី​ពួក​គេ

កម្សាន្ត ÷ អ្នកណាមិនដឹងថា តារាៗនៅគ្រប់ប្រទេសទាំងអស់តែងតែទទួលបានអំណោយពីអ្នកគាំទ្ររបស់ពួកគេ មិនថាតិចឬច្រើន ដែលនោះចេញពីទឹកចិត្តរបស់អ្នកគាំទ្រ ឲ្យទៅ idol របស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

ហើយរឿងដែលរំភើបចិត្តថែមមួយកម្រិតទៀត សម្រាប់ពួកគេនោះគឺ បានឃើញ idol របស់ពួកគេ ប្រើប្រាស់អំណោយដែលពួកគេបានឲ្យ យ៉ាងណាមានតារាមិនច្រើនទេ យកអំណោយពីអ្នកគាំទ្រមកប្រើ ព្រោះពួកគេតែងប្រើរបស់ប្រេនៗ បញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងភាពល្បីល្បាញរបស់ខ្លួន។

Jennie 
Jennie 

ទោះជាយ៉ាងនេះក៏ដោយ ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយប្រទះឃើញតារាស្រីរូបនេះ ពាក់រ៉ូបតម្លៃត្រឹមតែ ២៨៥ដុល្លា ដែលជាអំណោយរបស់អ្នកគាំទ្រ មិនគិតពីមុខមាត់របស់ខ្លួន ដែលធ្លាប់តែពាក់ខោអាវប្រេនតម្លៃរាប់ពាន់ រាប់ម៉ឺនដុល្លា។

Jennie 
Jennie 

ដោយហេតុផងថា តារាស្រីរូបនេះមានទាំងមុខមាត់ស្អាត មានទាំងសមត្ថភាពអស្ចារ្យ បូកជាមួយនឹងបេះដូងដ៏ល្អ និងទឹកចិត្តដ៏កក់ក្តៅបែបនេះ ទើបមិនចម្លែកទេ ដែលនាងទទួលការស្រលាញ់ និងគាំទ្រ នៅទូទាំងប្រទេសទាំងអាស៊ី និងអឺរ៉ុបបែបនេះ៕

រ៉ូបដែល Jennie ពាក់
រ៉ូបដែល Jennie ពាក់

ប្រភព: GStarLive 

Hort Vasomatey
M.T

អត្ថបទទាក់ទង