ដាក់ចំៗបាត់! លោក Ten Hag ថា កម្រិតកីឡាកររូបនេះមិនស្មើមិត្តរួមក្រុមផ្សេងទៀតទេ

https://s9.kh1.co/4c/4c18c81af981f2352c744dc3a2470ceb6d2758f8.jpg
កីទ្បា
 03-Aug-2022 1pm · 7 days ago

លោក Ten Hag ថា កម្រិតកីឡាកររូបនេះមិនអាចលេងនៅ Man UTD បានឡើយ

អង់គ្លេស៖ គ្រូបង្វឹកក្លិប Manchester United លោក Erik ten Hag បានប្រាប់ទៅកាន់ Cristiano Ronaldo ថា រូបគេមិនស្ថិតនៅក្នុងកម្រិតលេងស្មើនឹងកីឡាករនៅក្នុងក្រុមបិសាចក្រហមដទៃឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Erik ten Hag និង Cristiano Ronaldo
លោក Erik ten Hag និង Cristiano Ronaldo

ជាការពិតណាស់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ Ronaldo បានធ្វើការបង្ហាញខ្លួនជាថ្មីជាមួយ Man Utd បន្ទាប់ពីរូបគេខកខានហ្វឹកហាត់ជាមួយក្រុមអស់រយៈពេលជាច្រើនថ្ងៃចាប់តាំងពីបញ្ចប់រដូវកាលមក ដោយ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ ត្រូវបានលោក Ten Hag ដាក់ឲ្យលេងជាជម្រើសដំបូងក្នុងការប្រកួតមិត្តភាពទល់នឹង Rayo Vallecano ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១ទល់នឹង១។    

លោក Ten Hag បាននិយាយថា៖

បច្ចុប្បន្ននេះ Ronaldo មិនស្ថិតនៅក្នុងកម្រិតដែលអាចលេងនៅក្នុងក្រុមយើងបានឡើយ ពីព្រោះគាត់ខកខានហ្វឹកហាត់ច្រើនសប្តាហ៍ពេក។ គេត្រូវការការហ្វឹកហាត់ឲ្យបានច្រើនបន្ថែមទៀត៕

លោក Erik ten Hag
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពmirror

Ker Rithy Reach
T.R

អត្ថបទទាក់ទង