គ្រូសរសើរណាស់! Ten Hag ថាម្នាក់នេះនឹងក្លាយជាតួឯកក្នុងក្រុម Man UTD របស់លោក

https://s9.kh1.co/63/639e6b1548a2b49fa08d151748a389bec66c4ab9.jpg
កីទ្បា
 01-Aug-2022 8am · 9 days ago

Ten Hag ថាម្នាក់នេះនឹងក្លាយជាកីឡាករស្នូលក្នុងក្រុមរបស់លោក

អង់គ្លេស៖ លោក Erik Ten Hag គិតថាខ្សែបម្រើ Christian Eriksen នឹងក្លាយជាតួឯកសំខាន់ម្នាក់ក្នុងក្រុម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Christian Eriksen 
ខ្សែបម្រើ Christian Eriksen 

Man UTD ទើបនឹងលេងចាញ់ Atletico Madrid ១ ទល់នឹង ០ កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ ដោយ Joao Felix រកបាន១គ្រាប់ជួយឲ្យភាគីលោក Diego Simeone ឈ្នះការប្រកួត ដែលនេះជាការបរាជ័យលើកដំបូងក្រោមការដឹកនាំរបស់ Ten Hag បន្ទាប់ពីក្រុមលេងឈ្នះ Liverpool, Melbourne Victory, Crystal Palace មុននឹងស្មើ Aston Villa រួចមក។

ខ្សែបម្រើ Christian Eriksen 
ខ្សែបម្រើ Christian Eriksen 

Eriksen ដែលជាកីឡាករចំណូលថ្មីឯណេះវិញបានប្ដូរចូលក្នុងការប្រកួតទល់នឹង Atletico និងបានបញ្ជូនបាល់ឲ្យ Harry Maguire តែគេខកខានឱកាសស៊ុតបញ្ចូលទីទៅវិញ។កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ ក៏បានបន្តចូលលេងក្នុងការប្រកួតមិត្តភាពទល់នឹង Rayo Vallecano នៅថ្ងៃទី៣១ខែកក្កដា ម្សិលមិញផងដែរ។

ខ្សែបម្រើ Christian Eriksen 
ខ្សែបម្រើ Christian Eriksen 

យ៉ាងណាមិញ ក្រោយចប់ការប្រកួត លោក Ten Hag បាននិយាយថា៖

ពួកយើងដឹងថាគេអាចធ្វើអ្វីបានខ្លះ។ ខ្ញុំគិតថាជាមួយខ្សែប្រយុទ្ធរបស់ពួកយើង គឺគេអាចបញ្ជូនបាល់ឲ្យពួកគេក្នុងវេលាដ៏ល្អ បញ្ជូនបាល់យ៉ាងស្អាត ដូច្នេះគេនឹងអាចបង្កើតឱកាសបានតែត្រូវការការបញ្ចប់ទីដ៏ត្រឹមត្រូវមួយ។

លោក Erik Ten Hag
លោក Erik Ten Hag
លោក Erik Ten Hag

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង