ផ្លូវការ! ស្ងាត់ៗ Chelsea ទិញបានគោលដៅរបស់ R.Madrid រូបនេះហើយ

https://s9.kh1.co/8f/8f6ba73bed696fac3656a76e9ed81307fd9c28a2.jpg
កីទ្បា
 31-Jul-2022 9am · 10 days ago

ស្ងាត់ៗ Chelsea ទិញបានគោលដៅរបស់ R.Madrid រូបនេះហើយ

បរទេស៖ ក្លិបតោខៀវ Chelsea ទិញបានអ្នកចាំទីសញ្ជាតិ អាមេរិក Gabriel Slonina ពីក្រុម Chicago Fire ផ្លូវការហើយ ខណៈកិច្ចព្រមព្រៀងផ្សេងៗនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃនេះ, នេះបើតាមប្រភពច្បាស់ការនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gabriel Slonina
Gabriel Slonina

យោងតាមការចុះផ្សាយរបស់អ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា អ្នកចាំទី Slonina ដែលធ្លាប់មានទំនាក់ទំនងជាមួយ Real Madrid ពេលនេះជិតចុងកុងត្រាជាមួយ Chelsea ហើយ។ ហើយរវាង Chelsea និង Chicago Fire បានសម្រេចកិច្ចព្រមព្រៀង ១០០ភាគរយ លើការចុះកុងត្រាកីឡាកររូបនេះក្នុងតម្លៃ ១៥ លានដុល្លារអាមេរិក។

Gabriel Slonina
Gabriel Slonina

ប្រភពដដែលបានបន្ថែមថា Slonina ដែលបច្ចុប្បន្នមានវ័យ ១៨ ឆ្នាំ និង ភ្នាក់ងាររបស់គាត់ នឹងហោះទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃនេះ ដើម្បីបំពេញបែបបទផ្សេងៗ និង ធ្វើតេស្តសុខភាព មុនពេលចុះកុងត្រាជាផ្លូវការ ក្នុងកិច្ចព្រមព្រៀងរយៈពេលវែង៕

ប្រភពFabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង