អត់ចេញទៅណាទេ! តារាឆ្នើមរូបនេះ ប្រកាសច្បាស់ៗថា គេចង់ព្យួរស្បែកជើងនៅ Man UTD

https://s9.kh1.co/97/97f5c86d4dc0a0b433ec6c5c30146b6110947437.jpg
កីទ្បា
 23-Jul-2022 3pm · 18 days ago

តារាឆ្នើមរូបនេះ ប្រកាសច្បាស់ៗថា គេចង់ព្យួរស្បែកជើងនៅ Man UTD

អង់គ្លេស៖ កីឡាករ David de Gea បាននិយាយថាគាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ Manchester United ដោយសារតែក្លិបនេះ គឺជាផ្ទះរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ David de Gea 
   កីឡាករ David de Gea 

De Gea បានបង្ហាញខ្លួន ៤៨៧ ប្រកួតឱ្យ Man UTD ចាប់តាំងពីផ្លាស់មកចូលរួមពីក្លិប Atletico Madrdrid ក្នុងឆ្នាំ២០១១មក ខណៈកុងត្រាបច្ចុប្បន្នរបស់គាត់នៅទឹកដី Old Trafford នៅសល់រយៈពេលមួយឆ្នាំទៀត អមជាមួយនឹងជម្រើសអាចបន្ថែមបានមួយរដូវកាល។

ជាមួយគ្នានេះ Man United ទំនងជានឹងបើកការពិភាក្សាជាមួយ De Gea ជុំវិញរឿងបន្តកុងត្រាថ្មី ក្នុងប៉ុន្មានខែខាងមុខ ដោយកីឡាករវ័យ ៣១ឆ្នាំរូបនេះចង់បន្តនៅទឹកដី Old Trafford ឲ្យបានយូរឆ្នាំទៀត។

   កីឡាករ David de Gea 
   កីឡាករ David de Gea 

នៅពេលសួរថាតើគាត់ចង់បញ្ចប់អាជីពរបស់គាត់នៅ United ទេ ស្រាប់តែអ្នកចាំទីដៃស្អិតរូបនេះបានតបថា៖

បាទ ប្រសិនបើវាអាចទៅរួច។ ប្រសិនបើពួកគេអនុញ្ញាតឱ្យខ្ញុំស្នាក់នៅទីនេះ ខ្ញុំនឹងបន្តនៅទីនេះ។ ខ្ញុំ ពិតជារីករាយ និងសង្ឃឹមថា មុនពេលដែលខ្ញុំចាកចេញ ពួកយើងអាចឈ្នះពានអ្វីមួយ។ខ្ញុំមិនទាន់បាននិយាយជាមួយអ្នកណាទេ ប៉ុន្តែជាការពិតណាស់ ខ្ញុំពិតជាសប្បាយចិត្តដែលបាននៅទីនេះឲ្យបានយូរតាមដែលពួកគេចង់បាន ព្រោះខ្ញុំចង់នៅទីនេះច្រើនឆ្នាំ។ ពិតណាស់ យើងចង់ឆ្ពោះទៅមុខ និងចង់កែលម្អ ទាំងអស់គ្នា ប៉ុន្តែក៏មានក្រុមជាច្រើននៅកម្រិតល្អណាស់។
ពួកគេលេងបានល្អណាស់ ហើយនេះគឺជាការចាប់ផ្តើមសម្រាប់ពួកយើង ដូច្នេះខ្ញុំសង្ឃឹមថាយើងចាប់ផ្តើមបានត្រឹមត្រូវ កសាងអ្វីដែលធំ ហើយចាំមើលថាតើយើងអាចឈ្នះអ្វីមួយឬអត់។ ឈ្នះឬមិនឈ្នះមិនប៉ុន្មានទេ ប៉ុន្តែការដែលបានស្នាក់នៅ ក្លិបនេះមានន័យច្រើនជាងការឈ្នះពានរង្វាន់ទៅទៀត។
ពិតណាស់ យើងចង់ឈ្នះ យើងតែងតែចង់ឈ្នះ។ ប៉ុន្តែ ការដែលលេងតំណាងឱ្យក្លិបនេះគឺធំជាងពានរង្វាន់ណាមួយទៅទៀត។ Manchester គឺជាផ្ទះរបស់ខ្ញុំ។ វា​ជា​ កិត្តិយស​មួយ​ដែល​បាន​មក​ទីនេះ ហើយ​វា​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លិប​នេះ។

  កីឡាករ David de Gea 
   កីឡាករ David de Gea 
   កីឡាករ David de Gea 

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង