មូលហេតុនេះសោះទើប តារារ៉េបជើងចាស់ ពូឃ្លាំង បាត់មុខពីសិល្បៈ ដល់១៥ឆ្នាំ(មានវីដេអូ)

https://s9.kh1.co/1b/1b63f313c0e7949ff2689193287f7cbd40e229d8.jpg
តារា & កម្សាន្ដ
 23-Jun-2022 3pm · 2 months ago

មូលហេតុនេះសោះ ទើបតារាចម្រៀង ពូឃ្លាំង បាត់មុខពីវិស័យសិល្បៈ ដល់ទៅ១៥ឆ្នាំ ខណៈចម្រៀងមួយបទៗ ទទួលការគាំទ្រខ្លាំងក្លា

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយបាត់មុខមាត់ពីពិភពចម្រៀង អស់រយៈពេលច្រើនឆ្នាំទៅហើយ ស្រាប់តែពេលថ្មីៗនេះ លេចឮដំណឹង តារាចម្រៀង ពូឃ្លាំង ចង់វិលត្រឡប់មកប្រឡូកក្នុងសិល្បៈវិញ ធ្វើឲ្យហ្វេនៗនាំគ្នា ភ្ញាក់អារម្មណ៍មិនស្ទើរ មិនតែប៉ុណ្ណោះ មហាជនហាក់គាំទ្រពេញទីឲ្យរូបលោក វិលមកច្រៀងដូចមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបលោកបាន បង្ហើបពីអវត្តមានក្នុងវិថីសិល្បៈខ្មែរនេះ គឺរយៈពេលដល់ទៅ១៥ឆ្នាំឯណោះ ព្រោះតែ ត្រូវទៅបន្តការរស់នៅលើទឹកដីសហរដ្ឋអាមេរិក ហើយក្រោយពេលធំធាត់អាយុច្រើនហើយនោះ ក៏ត្រូវមានគ្រួសារដូចគេដូចឯង។

ទន្ទឹមនឹងការបង្កើតគ្រួសារ រូបលោកក៏ត្រូវ ចំណាយពេលមើលថែរក្សា ភរិយានិងកូនៗនៅទីនោះ ហើយក៏មានការងារចាំបាច់ជាច្រើន ត្រូវឡើងចុះក្នុងទឹកដីសហរដ្ឋអាមេរិក មមាញឹកខ្លាំង ទើបគ្មានពេលតាក់តែងនិពន្ធចម្រៀង ដូចកាលពីមុន លើសពីនេះទៅទៀត រូបលោកបញ្ជាក់ថា រាល់បទចម្រៀងដែលច្រៀងនោះ គឺសុទ្ធតែ និពន្ធនៅទឹកដីសហរដ្ឋអាមេរិក ហើយត្រូវចំណាយប្រាក់ផ្ញើមកស្រុកខ្មែរ តាមរយៈកប៉ាល់ ម្តងប្រហែល៧០ដុល្លារ និងត្រូវប្រើពេលយ៉ាងលឿនបំផុតគឺ ៣សប្តាហ៍ឯណោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង
តារាចម្រៀង ពូឃ្លាំង និង លោក អធិកា
តារាចម្រៀង ពូឃ្លាំង និង លោក អធិកា
តារាចម្រៀង ពូឃ្លាំង និងគ្រួសារ
តារាចម្រៀង ពូឃ្លាំង និងគ្រួសារ
ពូ ឃ្លាំង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង