ម្នាក់ទៀតហើយ! បន្ទាប់ពី Lukaku គឺ កីឡាករ Chelsea រូបនេះក៏ចង់ចាកចេញពីក្លិបដែរ

https://s9.kh1.co/64/648c3fb3e990761b09384d06a3545dba66c2e2cc.jpg
កីទ្បា
 23-Jun-2022 2pm · 13 days ago

កីឡាករមិនសូវបានលេងរបស់ Chelsea ម្នាក់នេះមានបំណងចង់ចែកផ្លូវជាមួយក្លិប

អង់គ្លេស៖ អ្នកចាំទី Kepa Arrizabalaga ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិបតោខៀវ Chelsea ទៅលេងខ្ចីជើងនៅក្លិបផ្សេងនារដូវក្ដៅនេះ ដោយសារចង់ស្វះស្វែងរកនាទីលេងឲ្យបានទៀងទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

យោងតាមសារព័ត៌មាន Daily Mail គឺ Kepa បានទាក់ភ្នែកក្លិប Nice នៅឯប្រទេសបារាំង ហើយក្លិបនេះចង់ទាក់ទងខ្ចីជើងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។

អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

កីឡាកររូបនេះចង់មាននាទីលេងទៀងទាត់ក៏ដោយសារចង់ឲ្យលោក Luis Enrique គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កោះហៅទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនាប្រទេសកាតា ក្រោយបាត់បង់តំណែងទៅឲ្យ អ្នកចាំទី Unai Simon,David Raya និង Robert Sanchez

អ្នកចាំទី Kepa Arrizabalaga និងលោក Thomas Tuchel 
អ្នកចាំទី Kepa Arrizabalaga និងលោក Thomas Tuchel 

គួរបញ្ជាក់ផងដែរថា Kepa Arrizabalaga បង្ហាញខ្លួនឲ្យ Chelsea បានតែ១៥ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន ដោយរក្សាបាន៨ Clean Sheets ផងដែរ៕

អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង