ក្បែរ៥០ឆ្នាំហើយ សម្រស់ ចៀវៃ កាន់តែស្រស់ខ្លាំង

https://s9.kh1.co/7a/7ab6feae849433b965953aa52cf755a8752fcfe3.jpg
តារា & កម្សាន្ដ
 23-Jun-2022 2pm · 2 months ago

នៅក្នុងរូបភាពថ្មីៗរបស់ តារាស្រី Ruby Lin បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍នឹងសម្រស់ ក៏ដូចជាការតែងខ្លួនយ៉ាងទាន់សម័យមិនចាញ់ក្មេងៗឡើយ

តៃវ៉ាន់៖ ថ្មីៗនេះ តារា​សម្ដែងស្រី Ruby Lin បានធ្វើ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត​ជាច្រើន ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់របស់តារាស្រីរូបនេះ និងបានសរសើរពីភាពវ័យក្មេង មិនចេះចាស់ ក្រោយពីបង្ហាញខ្លួន តែងម៉ូតសក់ខ្លី ក្នុងវីដេអូផ្សព្វផ្សាយមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ អ្វី​ដែល​កាន់តែធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់នោះគឺ នៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញនៅលើទំព័រផ្ទាល់ខ្លួន ​តារាស្រីរូបនេះ បានមកជាមួយនឹងស្ទាយ៍តែងខ្លួនយ៉ាងទាន់សម័យ អាវស សំពត់ខ្លី ​ដែលមើលទៅកាន់តែបង្កើនសម្រស់​ក្មេង​ជាង​វ័យ​ និងមើលឃើញពី​ស្បែក​ភ្លឺ​មាន​សុខភាព​ល្អ ថែមទៀត។

ម៉្យាងវិញទៀត តាមរយៈស្ទាយ៍ដ៏លេចធ្លោមួយនេះ អាចនិយាយបានថា ស្ទើរតែគ្មានអ្នកណាអាចជឿបានទេថា Ruby Lin មានអាយុ ៤៦ឆ្នាំក្នុងឆ្នាំនេះទៅហើយ តែនាងបែរជាមើលទៅដូចជាមានវ័យទើបតែ ៣០ឆ្នាំជាងតែប៉ុណ្ណោះ ដែលកំពុងតែធ្វើឲ្យនាង ទទួលបានការសរសើរជាច្រើនអំពីសម្រស់ក្នុងស្ទាយ៍បែបយុវវ័យ ជាមួយនឹងការរក្សារាង និងមន្តស្នេហ៍យ៉ាងខ្លាំង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង