ទំនងអត់? កីឡាករក្នុងក្រុម Chelsea កំពុងជំរុញ ​ឱ្យថ្នាក់លើក្លិបផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកជំនួស Lukaku

https://s9.kh1.co/b5/b57ea5c7a6a385661ec919b47d2c64098da5ac97.jpeg
កីទ្បា
 23-Jun-2022 1pm · 13 days ago

កីឡាករក្នុងក្រុម Chelsea កំពុងជម្រុញ​ឱ្យថ្នាក់លើក្លិបផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកជំនួស Lukaku

បរទេស៖ កីឡាករក្នុងក្រុម Chelsea កំពុងជម្រុញឱ្យថ្នាក់លើក្លិបចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Richarlison ពី Everton មកជំនួសតំណែង Romelu Lukaku។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Richarlison
Richarlison

ជាការពិតណាស់ ថ្មីៗនេះ Chelsea ទើបតែចែកផ្លូវគ្នាជាមួយ Lukaku បន្ទាប់ពីរួមរស់ជាមួយគ្នា ១ រដូវកាល ដោយដាក់ឱ្យ Inter Milan ខ្ចីជើង១រដូវកាល, ខណៈបច្ចុប្បន្នក្រុមតោខៀវកំពុត្រូវការខ្សែការពារជាចាំបាច់ ដើម្បីយកមកជំនួសតំណែងខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិកខាងលើ។

Richarlison
Richarlison

យោងតាមការចុះផ្សាយរបស់កាសែត The Sun បានឱ្យដឹងថា សមាជិកមួយចំនួននៅក្នុងក្រុម Chelsea កំពុងជម្រុញឱ្យថ្នាក់លើក្លិបចុះកុងត្រាយក Richarlison ខ្សែប្រយុទ្ធរបស់ Everton ដើម្បីយកមកជំនួសតំណែង Lukaku ដែលចាកចេញទៅ Inter ក្នុងលក្ខខណ្ឌខ្ចីជើង៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង