ប៉ាសង្ហា កូនស្រី Tom Cruise រឿងអីមិនស្អាត

https://s9.kh1.co/25/253951c16516f9798bfb90a6e25ee8b702248a5f.jpg
តារា & កម្សាន្ដ
 23-Jun-2022 10am · 13 days ago

ទោះស្ថិតក្នុងឈុតធម្មតា តែកូនស្រី តារាសម្ដែង លោក Tom Cruise បញ្ចេញសម្រស់ឡើងស្រស់ស្អាត ស្ទើរតែដូចតារាម៉ូដែល

បរទេស៖ ក្រៅពីជាតារាសម្ដែងដ៏មានប្រជាប្រិយភាពហើយ លោក Tom Cruise ថែមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសមាជិកគ្រួសារ ជាពិសេស ទៅលើការបង្ហាញខ្លួនរបស់កូនស្រីលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ កូនស្រីរបស់តារាសម្ដែងរូបនេះ Suri Cruise រួមទាំងអតីតភរិយា ត្រូវបានគេចាប់យករូបភាព ខណៈដែលបានបង្ហាញខ្លួននៅទីកន្លែងមួយក្នុង New York ដែលការបង្ហាញខ្លួនរបស់ Suri Cruise ពោរពេញទៅដោយភាពទាក់ទាញ រួមទាំងទឹកមុខរីករាយ មានស្នាញញឹមជាប់ជានិច្ច ពេលដើរចេញពីហាង។

ជាមួយគ្នានេះដែរ បើទោះបីជា Suri Cruise បានតុបតែងខ្លួនស្លៀក​ឈុតពណ៌​សដែលមើលទៅមានភាពសាមញ្ញធម្មតាក៏ពិតមែន តែនាង បានបង្ហាញឲ្យឃើញពីសម្រស់ស្រស់ស្អាតផូរផង់ និងរូបរាង​ស្លីម និង​កម្ពស់​ខ្ពស់ ​មិន​ចាញ់​តារា​ម៉ូដែល​ប៉ុន្មាន​ឡើយ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Tom Cruise
Tom Cruise
Tom Cruise
Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
កូនស្រី Tom Cruise
Ny Sreykhuoch
S.K

អត្ថបទទាក់ទង