ប្រកែករឿងបែកគ្នាជាមួយស្វាមី សុខៗ ពេជ្រ សូលីកា បង្ហោះសារឲ្យគេឯងកាន់តែសង្ស័យ

https://s9.kh1.co/88/8809ac6a1bf356c831d9e0d42f7b50d3e207a378.jpg
តារា & កម្សាន្ដ
 23-Jun-2022 9am · 14 days ago

ក្រោយល្បីថា បែកគ្នានឹងស្វាមីនោះ តារាចម្រៀង ពេជ្រ សូលីកា បដិសេធថា ចានក្នុងរាវតែងទង្គិច តែសុខៗ បង្ហោះសារយ៉ាងដូច្នេះវិញ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ជីវិតគ្រួសារតូចរបស់ តារាចម្រៀង ពេជ្រ សូលីកា នរណាៗក៏ផ្ទុះការចាប់អារម្មណ៍និងច្រណែននឹង វាសនាតារាស្រីរូបនេះដែរ បានស្វាមីសង្ហា អ្នកជំនួញវ័យក្មេង មិនតែប៉ុណ្ណោះ មើលទៅស្វាមីនិងរូបនាង តែងបង្ហាញភាពផ្អែមល្អែម ទោះមានកូនហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយស្ងប់ស្ងាត់លែងសូវបង្ហោះរូបភាពជាមួយគ្នា មហាជនដាក់ការសង្ស័យ រូបនាងកំពុងមានបញ្ហារកាំរកូសនឹងស្វាមី រហូតដល់អ្នកខ្លះល្បីថា បែកគ្នាថែមទៀត ផ្ទុយទៅវិញ ក្រោយល្បីរឿងនេះ រូបនាងធ្លាប់បង្ហើបថា ចានក្នុងរាវតែងទង្គិច ប្តីប្រពន្ធរស់នៅជាមួយគ្នាក៏ត្រូវមាន ការអាក់អន់ចិត្តនឹងគ្នា ជារឿងធម្មតា។

ទន្ទឹមនឹងការបដិសេធដោយប្រយោលនេះ ហ្វេនៗក៏ហាក់ជឿថា គ្រាន់តែពាក្យចចាមរាម ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែ រូបនាងបង្ហោះសារ ពីរឿងជីវិត ថា «ពេលវេលាដែលយើងត្រូវធ្វើគឺ៖ ធ្វើការ រកលុយ ទិញដី ទិញផ្ទះ ទិញរបស់ដែលយើងស្រលាញ់ ធ្វើបុណ្យចែកទានខ្លះ មានសាលាល្អៗអោយកូនរៀន បង្កើតក្ដីសុខអោយខ្លួនឯង» គ្មានរាប់បញ្ចូលរឿងជីវិតគូ ឬស្វាមី សូម្បីតែបន្តិច ហាក់ប្លែកជាងពេលមុនៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
តារាចម្រៀង ពេជ្រ សូលីកា
ពេជ្រ សូលីកា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង