ច្បាស់ហើយ! Romano រាយការណ៍ថា កីឡាករគោលដៅរូបនេះបានបដិសេធអត់ចង់ផ្ទេរមក Man UTD ទេ

https://s9.kh1.co/1c/1c7f6583bbfe45c8c9094a242a3c4e76a8cfa2f9.jpg
កីទ្បា
 23-Jun-2022 9am · 14 days ago

Romano រាយការណ៍ថា កីឡាករគោលដៅរូបនេះបានបដិសេធអត់ចង់ផ្ទេរមក Man UTD ទេ

បរទេស៖ នៅរដូវកាលថ្មីនេះ Manchester United កំពុងជួបវិបត្តិក្នុងការនាំចូលកីឡាករថ្មី បន្ទាប់ពីពួកគេបានបរាជ័យម្តងហើយម្តងទៀតជាមួយការចុះកុងត្រាយកកីឡាករគោលដៅរបស់ខ្លួន, ខណៈគិតមកត្រឹមពេលនេះ ពួកគេមិនទាន់យកបានកីឡាករណាមួយសូម្បីម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ten Hag
លោក Ten Hag

ជាការពិតណាស់ នៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ Man UTD ក៏បានដាក់គោលដៅចង់បានកីឡាករ Malcolm Ebiowei របស់ក្រុម Derby County ដែរ បន្ទាប់ពីរូបគេបង្ហាញទម្រង់លេងលេចធ្លោរខ្លាំងគួរឱ្យកត់សម្គាល់ ដ្បិតក្រុមរបស់គេលេងនៅលីគ ទី ២ របស់ អង់គ្លេស ក៏ដោយ។

កីឡាករ Malcolm Ebiowei
កីឡាករ Malcolm Ebiowei

យោងតាមការចុះផ្សាយរបស់អ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Man UTD នឹងខកខានក្នុងការចុះកុងត្រាយក Malcolm បន្ទាប់ពីខ្សែប្រយុទ្ធស្លាបរូបនេះបានបដិសេធសំណើរបស់ពួកគេ, ហើយបានបន្ថែមថា តារាសញ្ជាតិ ហូល្លង់រូបនេះ គឺពេញចិត្តក្នុងការផ្លាស់ទៅកាន់ក្រុម Crystal Palace ជាង៕

https://s9.kh1.co/__image/w=650,h=434,q=100/ac/aca82d4776d1e5491ba7780ba318f4a368e23bd5.png

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង