អីយ៉ាស់! Bale អាចនឹងផ្លាស់ទៅក្រុមនៅលីគអង់គ្លេសមួយនេះ ក្រោយម្សិលមិញត្រូវគេប្រទះឃើញនៅកន្លែងហ្វឹកហាត់

https://s9.kh1.co/16/16c08a4d48cd668868633ac9fe120a4817479f4f.jpg
កីទ្បា
 23-Jun-2022 8am · 14 days ago

Bale គេសង្ស័យថាអាចនឹងផ្លាស់ទៅកាន់ក្រុមនៅ EPL មួយនេះ ក្រោយម្សិលមិញត្រូវបានគេប្រទះឃើញនៅកន្លែងហ្វឹកហាត់

បរទេស៖ គេសង្ស័យថា Gareth Bale អាចនឹងផ្ទេរទៅកាន់ក្រុម Cardiff City នៅរដូវកាលថ្មីនេះ បន្ទាប់ពីម្សិលមិញខ្សែប្រយុទ្ធសញ្ជាតិ វែលស៍ ត្រូវបានគេប្រទះឃើញនៅកន្លែងហ្វឹកហាត់របស់ក្រុមខាងលើ និងបានធ្វើការសន្ទនាខ្លះជាមួយគ្រូបង្វឹកលោក Steve Morison ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gareth Bale
Gareth Bale

ជាការពិតណាស់ នៅរដូវកាលនេះ Bale បានសម្រេចចិត្តចាកចេញពី Real Madrid ហើយ ក្រោយរួមរស់ជាមួយគ្នារយៈពេល ៨ ឆ្នាំ, ខណៈបច្ចុប្បន្នមានក្លិបជាច្រើនដែលកំពុងចង់បានរូបគេ ក្នុងនោះរួមមាន Tottenham, Newcastle, ក្លិបមួយចំនួននៅលីគអាមេរិក និង Cardiff City ជាដើម, ប៉ុន្តែខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំប្រាប់ថារូបគេនឹងប្រាប់ពីអនាគតរបស់ខ្លួន ក្រោយបញ្ចប់ភារិច្ចជាមួយក្រុមជម្រើសជាតិរួច។

Gareth Bale
Gareth Bale

ដ្បិតមិនទាន់មានព័ត៌មានច្បាស់ការ ប៉ុន្តែពេលនេះ Bale ត្រូវបានគេសង្ស័យថា អាចនឹងចូលរួមជាមួយ Cardiff នៅរដូវកាលខាងមុខ, ដោយគេហទំព័រ Wales Online បានចុះផ្សាយថា, ខ្សែប្រយុទ្ធសញ្ជាតិ វែលស៍ បានធ្វើដំណើរទៅមូលដ្ឋានហ្វឹកហាត់ Vale of Glamorgan របស់ក្រុម Cardiff នៅថ្ងៃពុធម្សិលមិញ។

Gareth Bale
Gareth Bale

អ្វីដែលគាប់ជួននោះ ថ្ងៃម្សិលមិញនេះក៏ជាថ្ងៃដំបូងនៃការត្រឡប់ចូលហ្វឹកហាត់វិញរបស់កីឡាករក្រុម Cardiff ផងដែរ បន្ទាប់ពីពួកគេឈប់សម្រាកក្រោយចប់រដូវកាល, ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺ Bale បានធ្វើការសន្ទនាជាមួយគ្រូបង្វឹកក្រុម Cardiff លោក Morison ទៀតផង ដែលនេះជាសញ្ញាណមួយធ្វើឱ្យគេសង្ស័យកាន់តែខ្លាំង៕

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង