ជឿជាក់! ប្រធានក្លិប PSG ថា កីឡាកររបស់ខ្លួនរូបនេះ នឹងបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលថ្មីនេះ

https://s9.kh1.co/7a/7a4da752af3d950b870f816bf3ae54580cf4a3e5.jpg
កីទ្បា
 23-Jun-2022 8am · 14 days ago

ប្រធានក្លិប PSG ថា កីឡាកររបស់ខ្លួនរូបនេះ នឹងបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅរដូវកាលថ្មីនេះ

បារាំង៖ ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi បានបង្ហាញការជឿជាក់ថា អ្នកគាំំទ្រនឹងបានឃើញពីទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករ Lionel Messi ជាថ្មីសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Nasser Al-Khelaifi និង Lionel Messi
  លោក Nasser Al-Khelaifi និង Lionel Messi

ជាការពិតណាស់ កាលពីរដូវកាលមុន ក្នុងរដូវកាលដំបូងរបស់ Messi ជាមួយ PSG គឺ គ្រប់យ៉ាងមិនដូចការរំពឹងទុកឡើយ ប្រសិនបើយើងក្រឡេកទៅមើលស្ថិតិស៊ុតបញ្ចូលទី និង ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី គឺ មិនការធ្លាក់ចុះខ្លាំង ប្រសិនបើធៀបទៅនឹងពេលកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើប្រកបអាជីពជាមួយ Barcelona​ ខណៈ សមីខ្លួនបានទទួលស្គាល់ថា ក្លិបថ្មី ទីក្រុងថ្មី និង ការជះឥទ្ធិពលពីមេរោគកូវីដ-១៩ ពិតជាបានប៉ះពាល់ដល់ទម្រង់លេងរបស់គេពិតមែន។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

លោក Nasser បាននិយាយថា៖

គ្មានការងឿងឆ្ងល់អ្វីទេដែល Messi បានឈ្នះពានរង្វាន់ Ballon d’Or ដល់ទៅ ៧ ដង ហើយ វាមិនមែនជារដូវកាលល្អបំផុតរបស់គាត់ឡើយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីចំណាយពេលជាងម្ភៃឆ្នាំនៅទីក្រុងបាសេឡូណា គាត់បានផ្លាស់មកកាន់ប្រទេសថ្មី ទីក្រុងថ្មី ក្រុមថ្មី និង វប្បធម៌ថ្មី ហើយ គាត់ថែមទាំងបានឆ្លងមេរោគកូវីដ-១៩ ទៀត។ វាមិនមែនជារដូវកាលដ៏ងាយស្រួលឡើយ ប៉ុន្តែ នៅរដូវកាលក្រោយអ្នកនឹងឃើញភាពអស្ចារ្យរបស់គាត់ជាថ្មី៕

  លោក Nasser Al-Khelaifi
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង