អុញនោះ! PSG ត្រៀមរៀបបង្វេចឲ្យកីឡាកររូបនេះចាកចេញពីក្លិបហើយ

https://s9.kh1.co/20/20ce18215f3e25be16fc8b87dea520a2c6299a3a.jpg
កីទ្បា
 22-Jun-2022 2pm · 14 days ago

PSG ត្រៀមរៀបបង្វេចឲ្យកីឡាកររូបនេះចាកចេញពីក្លិបហើយ

បារាំង៖ ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថា នឹងត្រៀមលក់កីឡាករ Neymar ចេញហើយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Neymar 
  កីឡាករ Neymar 

ជាការពិតណាស់ PSG បានទិញយក Neymar ពី Barcelona ក្នុងតម្លៃថ្លៃជាងគេនៅលើលោក ២២២លានអឺរ៉ូ (ឬប្រមាណ ២៣៣លានដុល្លារ) ហើយ ក្លិបរំពឹងថាវត្តមានរបស់គេនឹងជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ប៉ុន្តែ ផ្ទុយទៅវិញគេពុំបានជួយឲ្យក្លិបសម្រេចគោលដៅនេះបាននៅឡើយទេ ខណៈ បច្ចុប្បន្នទម្រង់លេងរបស់គេបានធ្លាក់ចុះបណ្តើរៗហើយ។

កីឡាករ Neymar 
កីឡាករ Neymar 

បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា Foot Mercato បានលើកឡើងថា PSG ត្រៀមចិត្តរួចជាស្រេចដើម្បីលក់ Neymar ឲ្យបាន ហើយ ក្លិបក៏បានកំណត់តម្លៃរួចរាល់ហើយដែរចំពោះក្លិបណាដែលចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង