ខ្លាំងបាត់! ជើងចាស់ Real Madrid រូបនេះ ថាខ្លួនធ្លាប់មកហ្វឹកហាត់ទាំងស្រវឹង តែខំផឹកកាហ្វេដើម្បីបន្លប់ក្លិន

https://s9.kh1.co/c8/c8e6f1b5bc951bcb16688a08ab55772cebd0be73.jpg
កីទ្បា
 20-Jun-2022 4pm · 16 days ago

ជើងចាស់ Real Madrid ថាខ្លួនធ្លាប់មកហ្វឹកហាត់ទាំងស្រវឹង តែខំផឹកកាហ្វេដើម្បីបន្លប់ក្លិន

បរទេស៖ អតីតខ្សែការពារក្លិបអធិរាជស Real Madrid កីឡាករ Cicinho បានទម្លាយឲ្យដឹងថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង ​ប៉ុន្មានដងដែរ កាលលេងនៅ Real Madrid ដោយពេលនោះ គាត់បានផឹកកាហ្វេ និង បាញ់ទឹកអប់ ដើម្បីបំបាត់ក្លិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=420,q=100/7d/7de7f73be46959d800722fa693bd3206bb68b24f.png

Cicinho បានចំណាយពេលត្រឹម១រដូវកាលគត់ នៅ Real Madrid បន្ទាប់ពីផ្លាស់ពីក្លិប Sao Paulo ក្នុងឆ្នាំ២០០៦។ ក្រោយមក ខ្សែការពាររូបនេះ ក៏បានផ្លាស់ទៅក្លិប Roma ដោយចំណាយពេល៥រដូវកាល នៅលីគកំពូល Serie A ។

https://s9.kh1.co/__image/w=650,h=367,q=100/6d/6d3f591fa2496da81b636aa8bb07ee23152ea0ab.png

យ៉ាងណាមិញ កំឡុងពេលផ្ដល់កិច្ចសម្ភាសន៍ ឲ្យ EPTV កាលពីម្សិលមិញ Cicinho បានរម្លឹករឿងកាលពីនៅក្លិប Real Madrid ថា គាត់ធ្លាប់ទៅហ្វឹកហាត់ទាំងស្រវឹង មិនមែនតែម្ដងនោះទេ ដោយជើងចាស់រូបនេះ បានថ្លែងលំអិតយ៉ាងដូច្នេះថា៖

ប្រសិនបើអ្នកសួរខ្ញុំ ថាខ្ញុំធ្លាប់ហ្វឹកហាត់ទាំងស្រវឹងអត់នៅ Real? ប្រកដណាស់ធ្លាប់ ដោយពេលនោះ ខ្ញុំផឹកកាហ្វេ ដើម្បីបំបាត់ក្លិន និង​បាញ់ទឹកអប់។ បើនិយាយពីអាជីព ក្នុងនាមជាអតីតកីឡាករបាល់ទាត់អាជីពម្នាក់ វាពិតជាងាយស្រួលណាស់ ដោយខ្ញុំត្រូវការចំណាយលុយ ក្នុងការផឹកស្រានោះទេ។ គឺមនុស្សទាំងឡាយសប្បាយចិត្ត នឹងផ្ដល់គ្រប់យ៉ាងដោយហ្វ្រី នៅក្នុងហាងតែម្ដង៕

កីឡាករ Cicinho
https://s9.kh1.co/__image/w=650,h=342,q=100/cb/cb9dd05350281ca9aaf3c1cfe3bdf9a3a384ebd8.png
Thy Pagnarith
P.R

អត្ថបទទាក់ទង