មិនធម្មតា តារាស្រីរូបនេះផ្តួល Jennie និង Taeyeon ដណ្តើមបានលេខ១

https://s9.kh1.co/14/14c0691de4e85c8b2b01fe9864f6907691424beb.jpg
តារា & កម្សាន្ដ
 20-Jun-2022 3pm · 16 days ago

សមាជិកក្រុម Red Velvet បានផ្តួលទាំង Jennie និង Taeyeon ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងកេរ្តិ៍ឈ្មោះម៉ាកយីហោផ្ទាល់ខ្លួននៅក្នុងខែមិថុនា

កម្សាន្ត ÷ នៅថ្ងៃទី ១៩ វិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េ បានប្រកាសចំណាត់ថ្នាក់នៃ «កេរ្តិ៍ឈ្មោះយីហោផ្ទាល់ខ្លួន សម្រាប់ក្រុមនារី នៅខែមិថុនាឆ្នាំ ២០២២» ដែលការប្រកាសនេះ គឺជាលទ្ធផលនៃការវិភាគទិន្នន័យធំ នៃក្រុមនារីចំនួន ៥៧៩ ចាប់ពីថ្ងៃទី ១៩ នៃខែមុនដល់ថ្ងៃទី ១៩ នៃខែនេះ ដើម្បីកំណត់ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ និងម៉ាកយីហោ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Joy
Joy

ជាលទ្ធផល នៃការវិភាគម៉ាកផ្ទាល់ខ្លួនរបស់ក្រុមនារីចំនួន ៥៧៩ ដោយវិទ្យាស្ថានស្រាវជ្រាវកេរ្តិ៍ឈ្មោះសាជីវកម្មកូរ៉េ Red Velvet Joy បានជាប់ចំណាត់ថ្នាក់លេខ ១ ហើយ BLACKPINK Jennie ជាប់លេខ ២ និង SNSD Taeyeon ជាប់ចំណាត់ថ្នាក់លេខ ៣ ។

Jennie
Jennie

លោក Koo Chang-hwan នាយកវិទ្យាស្ថាន Korea Institute for Corporate Reputation បាននិយាយថា «ម៉ាកដែល Joy របស់ Red Velvet ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងកេរ្តិ៍ឈ្មោះយីហោផ្ទាល់ខ្លួនរបស់ក្រុមនារី ក្នុងខែមិថុនា ឆ្នាំ ២០២២ បានបង្ហាញនូវ Lovely Fresh ហេតុដូចនេះហើយបាននាងអាចផ្តួល Jennie និង Taeyeon បាន»៕

Taeyeon
Taeyeon

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង