ចុមយក្ស! លោក Jose ចង់បានអតីតកូនក្រុមសំណព្វចិត្តរូបនេះ មករួមក្រុមនឹងខ្លួននៅ Roma ម្តងទៀត

https://s9.kh1.co/4c/4c297dcfe13c4eb331143bce40ffb1c1b1885a86.jpg
កីទ្បា
 19-Jun-2022 8am · 2 months ago

លោក Jose ចង់បានអតីតកូនក្រុមសំណព្វចិត្តរូបនេះមករួមក្រុមនឹងខ្លួននៅ Roma ម្តងទៀត

បរទេស៖ លោក Jose Mourinho ដែលទើបតែជួយឱ្យ Roma ឈ្នះពាន Europa Conference League នៅរដូវកាលមុន ពេលនេះមានបំណងចង់បានអតីតកូនក្រុម Cristiano Ronaldo ទៅរួមក្រុមនឹងខ្លួនម្តងទៀតនៅទឹកដី អ៊ីតាលី, នេះបើតាមរបាយការណ៍នៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

ជាការពិតណាស់ បន្ទាប់ពីលោក Erik ten Hag ក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United លោកបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ, ប៉ុន្តែទោះបីជាបែបនេះក្តី គេនៅតែជឿជាក់ថា Ronaldo នឹងមិនស្ថិតនៅក្នុងគម្រោងរបស់បុរសសញ្ជាតិ ហូល្លង់នៅរដូវកាលក្រោយឡើយ។

Cristiano Ronaldo
Cristiano Ronaldo

យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី La Repubblica បានឱ្យដឹងថា តាមរបៀបលេងរបស់ Ronaldo បច្ចុប្បន្នហាក់មានហានិភ័យខ្ពស់ក្នុងការស្ថិតនៅក្នុងគម្រោងរបស់លោក Ten Hag, ខណៈរបាយការណ៍ដដែលបានបន្ថែមថា ភាពស្រពិចស្រពិលរបស់ Ronaldo នៅ Man UTD បែបនេះ បានធ្វើឱ្យលោក Jose បង្វែរទិសដៅចាប់អារម្មណ៍លើរូបគេ ហើយចង់នាំខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់មកកាន់ Roma ផងដែរ៕

លោក Jose Mourinho និង Cristiano Ronaldo
លោក Jose Mourinho និង Cristiano Ronaldo

ប្រភពThe Sun

Sem Kosal
K.S

អត្ថបទទាក់ទង