ផ្លូវការ! កីឡាករចាស់វស្សារូបនេះ ត្រូវបាន Real Madrid បញ្ចូលឈ្មោះជា Legend របស់ក្លិបហើយ

https://s9.kh1.co/67/674d64973d9d8d03faf577acd98dfb38e1844694.jpg
កីទ្បា
 18-Jun-2022 9am · 2 months ago

កីឡាករចាស់វស្សារូបនេះ ត្រូវបាន Real Madrid បញ្ចូលឈ្មោះជា Legend របស់ក្លិបហើយ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Gareth Bale ត្រូវបានបញ្ចូលឈ្មោះជាវីរបុរស (Legend) ក្លិប Real Madrid ជាផ្លូវការ នេះបើយោងគេហទំព័ររបស់ក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=306,q=100/31/3151ebddbf1dd90fcf6eb07d1ca2ec4fd5cca2ba.png

ខ្សែប្រយុទ្ធសញ្ជាតិវែលស៍ខាងលើ បានមកចូលរួមជាមួយក្លិប Real Madrid ពីក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្នុងតម្លៃ១០១លានអឺរ៉ូ តាំងពីឆ្នាំ២០១៣មកម្ល៉េះ ខណៈនាបំណាច់ខែមិថុនានេះ រូបគេ នឹងត្រូវចាកចេញពីទឹកដី Bernabeu ហើយ ដោយសារផុតកិច្ចសន្យាជាមួយក្លិប។

https://s9.kh1.co/__image/w=650,h=366,q=100/c3/c35dd915ce8f3919bfad67899b3ec8b9ee900599.png

យ៉ាងណាមិញ រយៈពេល ជិត១០ឆ្នាំកន្លងមកនេះ Bale បានរួមចំណែកជួយក្លិបដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ លើកពាន Champions League ចំនួន៥សម័យ ពាន La Liga ៣សម័យ និងពានធំៗជាច្រើនទៀត ហើយសមិទ្ធផលទាំងនេះឯង ត្រូវបាន Real Madrid ចាត់ទុកគាត់ជាវីរបុរសក្លិប។ មិនត្រឹមតែប៉ុណ្ណោះ Real Madrid ក៏បានបញ្ចូលឈ្មោះ កីឡាករ ​Marcelo និង ខ្សែបម្រើ Isco ផងដែរ។

https://s9.kh1.co/__image/w=650,h=650,q=100/bb/bb519cd0b0adcf1a3811f1a4d54f2c2b2957fd49.png
https://s9.kh1.co/__image/w=650,h=420,q=100/70/7037c631ac42385106cdce90a50c281d306e576c.png

បន្ថែមពីនេះ គេហទំព័រផ្លូវការរបស់ Real Madrid ក៏បានកត់ត្រាទុកនូវគ្រាប់បាល់ដែលមិនអាចបំភ្លេចបានរបស់ Bale ផងដែរ ដែលជាគ្រាប់លោកទាត់បកចេក ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមហង្សក្រហម Liverpool  ក្នុងឆ្នាំ២០១៨ ៕

https://s9.kh1.co/__image/w=650,h=366,q=100/b8/b88fa34fbab4f5136daa739d8823beff74a2042d.png

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង