ចុម! Zidane នឹងលក់កីឡាកររូបនេះចេញមុនគេ ប្រសិនបើលោកក្លាយជាគ្រូរបស់ PSG

https://s9.kh1.co/8d/8d489dcd5b34630e676fc2b23de6fae49635438a.jpg
កីទ្បា
 17-Jun-2022 8am · 20 days ago

Zidane នឹងលក់កីឡាកររូបនេះចេញបើលោកក្លាយជាគ្រូរបស់ PSG

បារាំង៖ លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា​ នឹងលក់កីឡាករ Neymar ប្រសិនបើលោកក្លាយជាគ្រូបង្វឹករបស់ Paris Saint Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Zinedine Zidane
  លោក Zinedine Zidane

ជាការពិតណាស់ លោក Zidane តែងតែមានពាក្យចចាមអារ៉ាមក្នុងការមកជំនួសតំណែងរបស់លោក Mauricio Pochettino បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើ បរាជ័យក្នុងការជួយ PSG ឈ្នះពាន Champions League ខណៈ លោក Zidane វិញជាគ្រូបង្វឹកដ៏មានបទពិសោធន៍ជោគជាំមែនទែនក្នុងពានរង្វាន់លំដាប់ទីមួយនៅអឺរ៉ុបមួយនេះ។

យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់ El Nacional បានចុះផ្សាយថា Zidane នឹងត្រៀមលក់ Neymar មុនគេប្រសិនបើលោកមានឪកាសមកដឹកនាំ PSG ដោយលោកមើលឃើញថាទម្រង់លេងរបស់គេជាមួយក្រុមកំពុងធ្លាក់ចុះខ្លាំង៕

  កីឡាករ Neymar
  កីឡាករ Neymar

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង