តោះ! លេងចោលឈូង​ចូលឆ្នាំថ្មី និងឈ្នះ​រង្វាន់ជាមួយ CamID/eMoney

https://s9.kh1.co/53/530f606448c9b5e5d2fdabd8d53f416f258d9b7e.jpeg
តារា & កម្សាន្ដ
 18-Apr-2022 12pm · 3 months ago

ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែលជាពិធីបុណ្យ​ប្រពៃណីដ៏ធំបំផុតរបស់​កម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន បាន​បង្កើត​យុទ្ធនាការដ៏គួរឱ្យ​រំភើប​មួយ «លេងចោលឈូងផ្សងសំណាង»

ភ្នំពេញ៖ ដើម្បី​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ដែលជាពិធីបុណ្យ​ប្រពៃណីដ៏ធំបំផុតរបស់​កម្ពុជា ក្រុមហ៊ុន​ មិត្តហ្វូន បាន​បង្កើត​យុទ្ធនាការដ៏គួរឱ្យ​រំភើប​មួយ «លេងចោលឈូងផ្សងសំណាង» ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​កម្មវិធី CamID/eMoney ឈ្នះរង្វាន់ដ៏ច្រើន​សន្ធឹក​សន្ធាប់ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុទ្ធនាការដែល​ចាប់ផ្ដើមពីថ្ងៃទី១០ ខែមេសា និង​បញ្ចប់​នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ផ្ដល់​រង្វាន់​ជាច្រើន​ ដូចជា ខ្សែកមាស, ទូរសព្ទ iPhone 13 Pro, iPhone 12 កុំព្យូទ័រយួរដៃ Lenovo នាឡិកា Apple Watch, ទិន្នន័យប្រើអ៊ីនធឺណិត កាតទូរសព្ទ ទឹកប្រាក់សម្រាប់ការហៅទូរសព្ទ​ក្នុង​ប្រព័ន្ធ និង​រង្វាន់ផ្សេងៗ​ជាច្រើន​ទៀត ។ 

ដើម្បីមានឱកាស​ឈ្នះ​រង្វាន់ អ្វីដែល​លោកអ្នក​គួរធ្វើ គឺគ្រាន់តែលេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ​ខ្មែរ «ចោលឈូង» នៅលើ​កម្មវិធី CamID/eMoney ហើយ​”ប្រសិនបើ​អ្នក​បញ្ចូល​លុយ​ទូរសព្ទ​កាន់តែច្រើន អ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​កាន់តែច្រើន ។”

អតិថិជន​មិត្តហ្វូន​គ្រប់រូប​អាច​លេង​ល្បែង​ចោលឈូង​បាន​ម្ដងដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ ហើយ​ដើម្បី​លេង​បាន​ច្រើន​ដង​ជាងនេះ អ្នកគ្រាន់តែ​បញ្ចូលទឹកប្រាក់​ក្នុង​ទូរសព្ទ​ដោយ​ប្រើ​កាតកោស មិត្តហ្វូន ឬ​បញ្ចូល​ទឹកប្រាក់​តាម​​ប្រព័ន្ធឌីជីថល ក្នុងទឹកប្រាក់ចាប់ពី ៥០០០រៀល (១,២៥ដុល្លារ)ឡើងទៅ ។ តម្លៃ​នៃ​កាតកោស​កំណត់ចំនួនដង​ដែលអ្នកអាចលេងល្បែងចោលឈូង​បាន ហើយ​អ្នកលេង​ នឹង​​ឈ្នះ​១០០% ។

យោងតាម​មិត្តហ្វូន គោលគំនិតនៃ​ហ្គេមឌីជីថល​នេះ គឺ​រួមបញ្ចូលគ្នា​រវាង​ល្បែងប្រជាប្រិយ​ចោលឈូង ជាមួយនឹងការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ដូច្នេះ អ្នកគ្រប់គ្នា​អាច​លេង​បាន​នៅលើ​ទូរសព្ទ​ស្មាតហ្វូន និង​ឧបករណ៍ឌីជីថល ។ 

ហ្គេមឌីជីថល​នេះ​ក៏បង្ហាញ​ផង​ដែរថា ខណៈដែល​ផ្ដោត​លើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប មិត្តហ្វូន ក៏​ស្រឡាញ់​និង​បញ្ចូល​សោភ័ណភាព​នៃ​វប្បធម៌​ប្រពៃណីខ្មែរ​នៅក្នុង​ការងាររបស់ខ្លួន​ដែរ ។ 

មិត្តហ្វូន គឺជាក្រុមហ៊ុនឈានមុខគេ​ក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យាឌីជីថល​នៅកម្ពុជា ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធធំជាងគេបំផុត និងផ្ដល់​សេវាដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅ​ទូទាំង​ប្រទេស ។

ខណៈដែល​ធ្វើអាជីវកម្ម​នៅ​កម្ពុជា​ មិត្តហ្វូន​តែងតែបានរួមចំណែក​ដល់​សង្គម​កម្ពុជា​ និង​បាន​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា​នៅក្នុង​ការប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិសំខាន់ៗបំផុត​ ដូចជា បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរនេះជាដើម ។

តោះ ! រីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និង​លេង​ចោលឈូងដើម្បីឈ្នះរង្វាន់ទាំងអស់គ្នា ។ 

ប្រសិន​បើ​អ្នក​មិនទាន់មានកម្មវិធី CamID ទេ សូម​ចូលទៅទាញយក​នៅទីនេះ៖ https://bit.ly/camidkh ហើយ​ប្រសិនបើ​អ្នកចង់ដោនឡូតកម្មវិធី eMoney សូម​ចូលទៅ ៖ https://goo.gl/p2feMZ (សម្រាប់ Android), និងចូលទៅ ៖ https://goo.gl/RnsZDg សម្រាប់​ IOS. 

រីករាយ​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ !

https://s9.kh1.co/__image/w=650,h=813,q=100/2c/2ce3ece8bce2d15e7e75fba9616b3474ae541f9a.jpeg
Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង